សញ្ញេាជនទុកៈ អភិធម្មបិដក បដិច្ចវារៈ
អនុលោមទុកប្បដ្ឋាន សញ្ញោជនទុកៈ បដិច្ចវារៈ សញ្ញោជនធម៌ ( ធម៌ដែលចងសត្វទុកក្នុងវដ្តៈ ) អាស្រ័យនូវ សញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ មាន សញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ អាស្រ័យនូវកាមរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវបដិឃសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវបដិឃសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ អាស្រ័យនូវបដិឃសញ្ញោជនៈ ភវរាគសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវមានសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ អាស្រ័យភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ អាស្រ័យនូវវិចិកិច្ឆាសញ្ញោជនៈ ។ នោសញ្ញោជនធម៌ ( ធម៌មិនមែនជាសញ្ញោជនៈ ) អាស្រ័យនូវសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ ពួកសញ្ញោជនៈ ។ សញ្ញោជនធម៌ក្តី នោសញ្ញោជនធម៌ក្តី អាស្រ័យនូវ សញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ កាមរាគសញ្ញោជនៈ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ នោសញ្ញោជនធម៌ អាស្រ័យនូវនោសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជានោសញ្ញោជនៈ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត ១ ។