អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 541

អាហារប្បច្ច័យ មានវារៈ ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៤ ។ កើតជាមួយនឹងសញ្ញោជនធម៌ ។ បច្ចយវារៈ សញ្ញោជនធម៌ ពឹងផ្អែកនឹងសញ្ញោជនធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចបដិច្ចវារៈដែរ ។ នោសញ្ញោជនធម៌ ពឹងផ្អែក នឹងនោសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោសញ្ញោជនក្ខន្ធ ១ នឹងខន្ធ ២ … វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ នឹងមហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកនោសញ្ញោជនក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ សញ្ញោជនធម៌ ពឹងផ្អែកនឹង នោសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសញ្ញោជនៈ ពឹងផ្អែកនឹងពួកនោសញ្ញោជនក្ខន្ធ ។ សញ្ញោជនធម៌ក្តី នោសញ្ញោជនធម៌ក្តី ពឹងផ្អែកនឹងនោសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី សញ្ញោជនៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោសញ្ញោជនក្ខន្ធ ១ នឹង ខន្ធ ២ … ពួកសញ្ញោជនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង ពួកមហាភូត ពួកសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ។ សញ្ញោជនធម៌ ពឹងផ្អែកនឹងសញ្ញោជនធម៌ផង នឹងនោសញ្ញោជនធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពឹងផ្អែកនឹងកាមរាគសញ្ញោជនៈផង នឹងពួកសម្បយុត្តកក្ខន្ធផង ទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពឹងផ្អែកនឹងកាមរាគសញ្ញោជនៈផង នឹងវត្ថុផង បណ្ឌិតគប្បីចងជាចក្កៈចុះ ។ នោសញ្ញោជនធម៌ ពឹងផ្អែកនឹងសញ្ញោជនធម៌ ផង នឹងនោសញ