អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 543

សញ្ញោជនធម៌ ច្រឡូកច្រឡំនឹងសញ្ញោជនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ច្រឡូក ច្រឡំនឹងកាមរាគសញ្ញោជនៈ ឯពួកអរូប មានប្រស្នា ៩ បណ្ឌិតគប្បីធ្វើ យ៉ាងនេះចុះ ។ សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះឯង ។ បញ្ញាវារៈ សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកសញ្ញោជនៈ ដោយ ហេតុប្បច្ច័យ ។ សញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុជាសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ សញ្ញោជនធម៌ ជាបច្ច័យ នៃសញ្ញោជនធម៌ផង នៃនោសញ្ញោជនធម៌ផង ដោយហេតុប្បច្ច័យ គឺពួក ហេតុជាសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកសញ្ញោជនៈ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃនោសញ្ញោជនធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជានោ សញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសញ្ញោជនៈ កើតឡើង ព្រោះប្រារព្ធនូវពួកសញ្ញោជនៈ ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកនោសញ្ញោជនក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវ ពួកសញ្ញោជនៈ ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើងព្រោះប្រារព្ធនូវពួកសញ្ញោជនៈ ។