សញ្ញេាជនសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 554

សញ្ញោជនិយធម៌ ( ធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ ) អាស្រ័យនូវសញ្ញោជនិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជាសញ្ញោជនិយៈ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ មហាភូត ១ ។ ដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការធ្វើ ឲ្យផ្សេងៗ គ្នាទេ ។ សញ្ញោជនិយទុកៈ ចប់ ៥ សញ្ញោជនសម្បយុត្តទុកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ ដែល ប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយសញ្ញោជនៈ នូវខន្ធ ២ ។ ធម៌ ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ ដែលប្រាសចាកសញ្ញោជនៈក្តី អាស្រ័យនូវធម៌ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយសញ្ញោជនៈ នូវខន្ធ ២ ។ ធម៌ដែល ប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ដែលប្រាសចាកសញ្ញោជនៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ នូវខន្ធ ១ ដែលប្រាសចាកសញ្ញោជនៈ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈដែលច្រឡំដោយឧទ្ធច្ចៈ មានបដិសន្ធិ ។ ធម៌ដែលប្រកបដោយ សញ្ញោជនៈ អាស្រ័យនូវធម៌ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែល ច្រឡំដោយឧទ្ធច្ចៈ ។