អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 560

បច្ចយវារៈ ធម៌ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែល ប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺដរាប ដល់បដិសន្ធិ នូវមហាភូត ១ … ពួកខន្ធដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែក នឹងវត្ថុ មោហៈដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែល ប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ដែលប្រាសចាកសញ្ញោជនៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែក នឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈដែលច្រឡំដោយឧទ្ធច្ចៈ ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ពឹងផ្អែក នឹងធម៌ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក នឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈផង នឹងធម៌ដែលប្រាសចាក សញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹង ខន្ធ ១ ដែលប្រកបដោយសញ្ញោជនៈផង នឹងវត្ថុផង នឹងខន្ធ ២ … ខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ ២ ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រកប