អភិធម្មបិដក សំសដ្ឋវារៈ
ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ បណ្ឌិតគប្បីធ្វើយាងនេះផងចុះ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៦ ព្រោះនហេតុប្បច្ច័យ … ក្នុងបច្ច័យទាំងអស់សុទ្ធតែមានវារៈ ៦ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុង អាហារប្បច្ច័យ មានវារៈ ៦ ក្នុងមគ្គប្បច្ច័យ មានវារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ ឯនិស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌ដែលប្រកបដោយសញ្ញោជនៈ ច្រឡូកច្រឡំនឹងធម៌ដែល ប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡូកច្រឡំនឹងខន្ធ ១ ដែលប្រកបដោយសញ្ញោជនៈ នឹងខន្ធ ២ ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ច្រឡូកច្រឡំនឹងធម៌ ដែលប្រាសចាក សញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡូកច្រឡំនឹង ខន្ធ ១ ដែលប្រាសចាកសញ្ញោជនៈ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ច្រឡូកច្រឡំនឹងធម៌ ដែលប្រាសចាក សញ្ញោជនៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធច្រឡូក ច្រឡំនឹងមោហៈដែលច្រឡំដោយឧទ្ធច្ចៈ ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ច្រឡូកច្រឡំនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈផង នឹងធម៌ដែលប្រាសចាក សញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡូក ច្រឡំនឹងខន្ធ ១ ដែលច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ ២ ។