អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 566

សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៤ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ការរាប់ទាំងពីរយ៉ាង ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើផង ចុះ ។ បញ្ញាវារៈ ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែល ប្រកបដោយសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយ សញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ដែលប្រាសចាកសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃ ពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាក សញ្ញោជនៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកខន្ធដែលប្រកបដោយសញ្ញោជនៈផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រាសចាក សញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ មោហៈដែលច្រឡំ