អភិធម្មបិដក បញ្ញាវារៈ
សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផង ទើបកើតឡើងព្រោះនហេតុប្បច្ច័យ គឺអវិជ្ជាសញ្ញោជនៈ អាស្រ័យនូវវិចិកិច្ឆាសញ្ញោជនៈផង នូវពួកសម្បយុត្តកក្ខន្ធផង ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ការរាប់ ២ យ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាង នេះចុះ បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នា នឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យ នៃធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺ កាមរាគសញ្ញោជនៈ ជាបច្ច័យនៃទិដ្ឋិសញ្ញោជនៈផង នៃអវិជ្ជាសញ្ញោជនៈ ផង ដោយហេតុប្បច្ច័យ ចក្កៈ ។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយ សញ្ញោជនៈ ជាបច្ច័យនៃធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាសញ្ញោជនៈ ទាំងប្រកបដោយ សញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ជា សញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង នៃធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែន ជាសញ្ញោជនៈផង ដោយហេតុប្បច្ច័យ គឺកាមរាគសញ្ញោជនៈ ជាបច្ច័យនៃ ទិដ្ឋិសញ្ញោជនៈ និងអវិជ្ជាសញ្ញោជនៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ ហេតុប្បច្ច័យ ។