គន្ថទុកៈ អភិធម្មបិដក បដិច្ចវារៈ
គន្ថធម៌ ( ធម៌ជាគ្រឿងដោតក្រង ) អាស្រ័យនូវគន្ថធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈ អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវឥទំសច្ចាភិនិវេសកាយគន្ថៈ ( កាយគន្ថៈ គឺ សេចក្តីប្រកាន់មាំថា នេះជារបស់ពិត ) ឥទំសច្ចាភិនិវេសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ ( ទើបកើតឡើង ) ។ នោគន្ថធម៌ ( ធម៌មិន មែនជាគ្រឿងដោតក្រង ) អាស្រ័យនូវគន្ថធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវគន្ថធម៌ ( ទើបកើតឡើង ) ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី អាស្រ័យនូវគន្ថធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈផង ពួកសម្បយុត្តកក្ខន្ធ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ ( ទើប កើតឡើង ) ( បណ្ឌិតគប្បីធ្វើ ) ឲ្យជាចក្កៈផងចុះ ។ នោគន្ថធម៌ អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ មិនមែនជាគន្ថៈ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ មហាភូត ១ … ( ទើបកើតឡើង ) ។ គន្ថធម៌ អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺគន្ថៈអាស្រ័យនូវពួកខន្ធមិនមែនជាគន្ថៈ ( ទើបកើតឡើង ) ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី អាស្រ័យនូវនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ពួកគន្ថៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ មិនមែនជាគន្ថៈ នូវខន្ធ ២ … ( ទើប កើតឡើង ) ។