អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 601

ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុង នអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុង នឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ បណ្ឌិតគប្បីរាប់យាងនេះចុះ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ គន្ថធម៌ ពឹងផ្អែកនឹងគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ នោគន្ថធម៌ ពឹងផ្អែកនឹង នោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងខន្ធ ១ មិនមែនជាគន្ថៈ នឹងខន្ធ ២ … ក្នុងខណៈនៃ បដិសន្ធិ វត្ថុពឹងផ្អែកនឹងពួកខន្ធ ពួកខន្ធពឹងផ្អែកនឹងវត្ថុ នឹងមហាភូត ១ … ពួកខន្ធមិនមែនជាគន្ថៈ ពឹងផ្អែកនឹងវត្ថុ ( ទើបកើតឡើង ) ។ គន្ថធម៌ ពឹងផ្អែក នឹងនោគន្ថធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកគន្ថៈ ពឹងផ្អែក នឹងពួកខន្ធ មិនមែនជាគន្ថៈ ពួកគន្ថៈ ពឹងផ្អែកនឹងវត្ថុ ( ទើបកើតឡើង ) ។ គន្ថធម៌ក្