អភិធម្មបិដក បញ្ញាវារៈ
បច្ចយវារៈដែរ ។ សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើ ឲ្យជា ប្រស្នា ៩ ឯរូបមិនមានទេ ។ បញ្ញាវារៈ គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាគន្ថៈ ជាបច្ច័យនៃសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ ។ គន្ថធម៌ ជាបច្ច័យ នៃនោគន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ គន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយហេតុប្បច្ច័យ គឺពួក ហេតុ ជាគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នោគន្ថធម៌ ជាបច្ច័យនៃនោគន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុមិនមែនជាគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ បដិសន្ធិ ។ នោគន្ថធម៌ ជាបច្ច័យនៃគន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុមិនមែនជាគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ ។ នោគន្ថធម៌ ជាបច្ច័យ នៃគន្ថធម៌ផង នៃនោគន្ថធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុមិន មែនជាគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជាបច្ច័យនៃ គន្ថធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈផង ជានោគន្ថៈផង ជាបច្ច័យ នៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ ។ គន្ថធម៌ក្តី នោគន្ថធម៌ក្តី ជា