គន្ថសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ
គន្ថនិយធម៌ ( ធម៌ដែលគួរដល់គន្ថៈ ) អាស្រ័យនូវ គន្ថនិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ១ ជាគន្ថនិយៈ ។ សេចក្ដីបំប្រួញ ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បណ្ឌិតគប្បីចែករំលែក យ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗ គ្នាទេ ។ គន្ថនិយទុកៈ ចប់ ៥ គន្ថសម្បយុត្តទុកៈ បដិច្ចវារៈ គន្ថសម្បយុត្តធម៌ ( ធម៌ដែលប្រកបដោយគន្ថៈ ) អាស្រ័យនូវគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាគន្ថសម្បយុត្ត នូវខន្ធ ២ ។ គន្ថវិប្បយុត្តធម៌ អាស្រ័យនូវគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបអាស្រ័យនូវពួកគន្ថសម្បយុត្តកក្ខន្ធ លោភៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធដែលប្រកបដោយទោមនស្ស ។ ពួក គន្ថសម្បយុត្តធម៌ក្តី ពួកគន្ថវិប្បយុត្តធម៌ក្តី អាស្រ័យនូវគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយគន្ថៈ នូវខន្ធ ២ … ខន្ធ ៣ ផង លោភៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ នូវខន្ធ ២ … ខន្ធ ៣ ផង បដិឃៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយទោមនស្ស នូវខន្ធ ២ ។ គន្ថវិប្បយុត្តធម៌ អាស្រ័យនូវគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ដែលប្រាសចាកគន្ថៈ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ ចិត្តសមុដ្ឋានរូប អាស្រ័យនូវបដិឃៈ អាស្រ័យនូវព