អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 622

ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៧ ។ បណ្ឌិតកាលចែករំលែកក្នុងនបុរេជាតប្បច្ច័យ គប្បីធ្វើឲ្យជាអរូបជាបឋម រូប បណ្ឌិតបានក្នុងទីណា បណ្ឌិតគប្បីធ្វើក្នុងទីនោះ ក្នុងកាលជាខាងក្រោយ ឯ បដិឃៈ មិនមានក្នុងអរូបទេ ។ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុង នអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ បណ្ឌិតគប្បីរាប់យ៉ាងនេះឯង ។ សេចក្តី បំប្រួញ ។ … ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯសហជាតវារៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ បច្ចយវារៈ គន្ថសម្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ គន្ថវិប្បយុត្តធម៌ ពឹងផ្អែកនឹងគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ ១ ដែលប្រាសចាកគន្ថៈ … វត្ថុពឹងផ្អែកនឹងពួក ខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ នឹងមហាភូត ១ … ពួក ខន្ធដែលប្រាសចាគគន្ថៈ ពឹងផ្អែកនឹងវត្ថុ ។ គន្ថសម្បយុត្តធម៌ ពឹងផ្អែកនឹង គន្ថវិប្បយុត្តធម៌ ទើបក