អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 79 · ទំព័រ 626

នវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ និស្សយវារៈ ក៏ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ សំសដ្ឋវារៈ គន្ថសម្បយុត្តធម៌ ច្រឡំនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលប្រកបដោយគន្ថៈ នឹង ខន្ធ ២ ។ គន្ថវិប្បយុត្តធម៌ ច្រឡំនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺលោភៈ ច្រឡំនឹងពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិ បដិឃៈ ច្រឡំនឹងពួកខន្ធ ដែលប្រកបដោយទោមនស្ស ។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ច្រឡំនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង លោភៈផង ច្រឡំនឹងខន្ធ ១ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិ នឹងខន្ធ ២ … ខន្ធ ៣ ផង បដិឃៈផង ច្រឡំនឹងខន្ធ ១ ដែលប្រកបដោយទោមនស្ស នឹងខន្ធ ២ ។ គន្ថវិប្បយុត្តធម៌ ច្រឡំនឹងគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលប្រាសចាកគន្ថៈ នឹងខន្ធ ២ … បដិសន្ធិ ។ គន្ថសម្បយុត្តធម៌ ច្រឡំនឹងគន្ថវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងលោភៈដែលប្រាសចាកទិដ្ឋិ ពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងបដិឃៈ ។ គន្ថសម្បយុត្តធម៌ ច្រឡំនឹងគន្ថសម្បយុត្តធម៌ ផង នឹងគន្ថវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ដែលប្រកបដោយល