អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 628

នវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៦ ព្រោះហេតុប្បច្ច័យ … ក្នុង នបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៦ ក្នុង នអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បញ្ញាវារៈ គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយ ហេតុប្បច្ច័យ គឺពួកគន្ថសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ ហេតុប្បច្ច័យ ។ គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយ ហេតុប្បច្ច័យ គឺពួកគន្ថសម្បយុត្តហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ហេតុដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃ លោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ហេតុដែលប្រកបដោយ ទោមនស្ស ជាបច្ច័យនៃបដិឃៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ។ គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃ គន្ថវិប្បយុត្តធម៌ផង ដោយហេតុប្បច្ច័យ គឺពួកគន្ថសម្បយុត្តហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ