គន្ថគន្ថនិយទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 649

បច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ក្នុងនោវិគតប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ សេចក្ដីបំប្រួញ … ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុងននិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៩ សេចក្ដីបំប្រួញ … ក្នុង នមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង នវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៩ ក្នុង នោវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ។ អនុលោមមាតិកា បណ្ឌិតគប្បីឲ្យពិស្តារ ផងចុះ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ គន្ថសម្បយុត្តទុកៈ ចប់ ៥ គន្ថគន្ថនិយទុកៈ បដិច្ចវារៈ ធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជា