អភិធម្មបិដក បញ្ញាវារៈ
គន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈ អាស្រ័យ នូវសីលព្វតបរាមាសកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ អាស្រ័យនូវ អភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវឥទំសច្ចាភិនិវេសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ ។ ធម៌ជាគន្ថនិយៈ ទាំងជានោគន្ថៈ អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកគន្ថៈ ។ ធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈផង ធម៌ជាគន្ថនិយៈ ទាំងជានោគន្ថៈផង អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈ ក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងគន្ថទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗ គ្នាទេ ។ បញ្ញាវារៈ ធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជា គន្ថនិយៈ ដោយហេតុប្បច្ច័យ គឺពួកគន្ថហេតុ ជាបច្ច័យនៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ ។ បញ្ញាទាំង ៩ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ ។ ធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំង ជាគន្ថនិយៈ ដោយអារម្មណប្បច្ច័យ គឺពួកគន្ថៈ កើតឡើងព្រោះប្រារព្ធនូវ ពួកគន្ថៈ ។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកខន្ធជាគន្ថនិយៈ ទាំងជានោ គន្ថៈ កើតឡើងព្រោះប្រារព្ធនូវពួកគន្ថៈ ។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកគន្ថៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើងព្រោះប្រារព្ធនូវពួកគន្ថៈ ។ ធម៌ ជាគន្ថនិយៈ ទាំងជានោគន្ថៈ ជាបច្ច័យនៃធម៌ជាគន្ថនិយៈ ទាំងជានោគន្ថៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលនូវទាន … នូវសីល … នូវឧបោសថកម្ម …