គន្ថគន្ថសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 652

បច្ច័យនៃធម៌ ជាគន្ថៈ ទាំងជាគន្ថនិយៈផង នៃធម៌ជាគន្ថនិយៈ ទាំងជានោគន្ថៈ ផង ដោយអារម្មណប្បច្ច័យ គឺនូវទាន … នូវសីល … នូវឧបោសថកម្ម … ( នូវពួកកុសល ) ដែលខ្លួនសន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន នូវឈាន … នូវចក្ខុ … នូវវត្ថុ … បុគ្គលត្រេកអរ រីករាយ នឹងពួកខន្ធ ជា គន្ថនិយៈ ទាំងជានោគន្ថៈ ពួកគន្ថៈផង ពួកសម្បយុត្តកក្ខន្ធផង កើតឡើង ព្រោះប្រារព្ធនូវធម្មជាត មានឈានជាដើមនោះ ។ វារៈទាំង ៣ ក្រៅពីនេះ បណ្ឌិតគប្បីឲ្យពិស្តារ ប្រារព្ធធ្វើយ៉ាងនេះផងចុះ ។ លោកុត្តរ មិនមានក្នុងទុកៈនេះទេ តែបណ្ឌិតត្រូវកំណត់ថា គន្ថនិយៈ ប្រហែលគ្នានឹងគន្ថទុកៈដែរ មិនមានការធ្វើផ្សេងគ្នាទេ ។ ក្នុងមគ្គប្បច្ច័យ បណ្ឌិតត្រូវធ្វើឲ្យជាបញ្ញា ៩ ។ គន្ថគន្ថនិយទុកៈ ចប់ ៥ គន្ថគន្ថសម្បយុត្តទុកៈ បដិច្ចវារៈ ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈ អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវឥទំសច្ចាភិនិ- វេសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ ។ ធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកគន្ថៈ ។ ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្តផង ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈផង អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈផង ពួកសម្បយុត្តកក្ខន្ធផង អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ បណ្ឌិតគប្