គន្ថវិប្បយុត្តគន្ថនិយទុកៈ - ៧៦២ - អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 658

តប្បច្ច័យ មានវារៈ ៩ ។ អរូបៈ ក៏មានបច្ច័យដែរ ។ ( បញ្ញាវារៈ ) បីៗ នៃបច្ច័យមួយៗ បណ្ឌិតត្រូវធ្វើផងចុះ ។ អារម្មណប្បច្ច័យក្តី សហជាតប្បច្ច័យក្តី ឧបនិស្សយប្បច្ច័យក្តី បណ្ឌិតត្រូវបង្វិលក្នុងវារៈទាំង ៩ ផងចុះ ។ បច្ច័យទាំងអស់ បណ្ឌិតត្រូវធ្វើក្នុងបញ្ញាវារៈ យ៉ាងនេះផងចុះ ។ គន្ថគន្ថសម្បយុត្តទុកៈ ចប់ ៥ គន្ថវិប្បយុត្តគន្ថនិយទុកៈ បដិច្ចវារៈ គន្ថវិប្បយុត្តធម៌ ( ធម៌ដែលប្រាសចាកគន្ថៈ ) និងគន្ថនិយធម៌ ( ធម៌ដែលគួរដល់គន្ថៈ ) អាស្រ័យនូវគន្ថវិប្បយុត្តធម៌ និង គន្ថនិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ដែលជាគន្ថវិប្បយុត្ត និងជាគន្ថនិយៈ នូវខន្ធ ២ … ក្នុងបដិសន្ធិក្ខណៈ មហាភូត ១ ។ បេ ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បណ្ឌិតត្រូវឲ្យពិស្តារ យ៉ាងនោះចុះ មិនមានការធ្វើ ឲ្យផ្សេងៗ គ្នាទេ ។ គន្ថវិប្បយុត្តគន្ថនិយទុកៈ ចប់