ឱឃយោគគោច្ឆកទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 659

ឱឃយោគគោច្ឆកទុកៈ បដិច្ចវារៈ អាស្រ័យនូវឱឃធម៌ … យោគធម៌ អាស្រ័យនូវយោគធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ឯគោច្ឆកៈទាំងពីរ ( នេះ ) ដូចគ្នា នឹងអាសវគោច្ឆកៈដែរ មិនមានការធ្វើផ្សេងៗ ទេ ។ ឱឃយោគគោច្ឆកទុកៈ ចប់ ៥ នីវរណទុកៈ បដិច្ចវារៈ នីវរណធម៌ ( ធម៌ជាគ្រឿងរារាំង ) អាស្រ័យនូវនីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និង អវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវព្យាបាទនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ កុក្កុច្ចនីវរណៈ និង អវិជ្ជានីវរណៈ អាស្រ័យនូវព្យាបាទនីវរណៈ ឧទ្ធច្ចនីវរណៈ កុក្កុច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវព្យាបាទនីវរណៈ ឧទ្ធច្ចនីវរណៈ អាស្រ័យនូវ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ អាស្រ័យនូវឧទ្ធច្ចនីវរណៈ ។