នីវរណទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 659

នោនីវរណធម៌ ( ធម៌មិនមែនជាគ្រឿងរារាំង ) អាស្រ័យនូវនីវរណធម៌ ទើបកើត ឡើង ព្រោះហេតុប្បច្ច័យ គឺសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកនីវរណៈ ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី អាស្រ័យនូវ នីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈផង ឧទ្ធច្ចនីវរណៈផង អវិជ្ជានីវរណៈផង ពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប ផង អាស្រ័យនូវកាមច្ឆន្ទនីវរណៈ បណ្ឌិតត្រូវធ្វើឲ្យជាចក្កៈផងចុះ ។ នោនីវរណធម៌ អាស្រ័យនូវនោនីវរណធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ និងចិត្តសមុដ្ឋានរូប អាស្រ័យនូវនោនីវរណក្ខន្ធ ១ បដិសន្ធិ ។ នីវរណធម៌ អាស្រ័យនូវនោនីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនីវរណៈ អាស្រ័យនូវពួកនោនីវរណក្ខន្ធ ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី អាស្រ័យនូវនោនីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ពួកនីវរណៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវ នោនីវរណក្ខន្ធ ១ នូវខន្ធ ២ ។ នីវរណធម៌ អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈផង នូវពួកស ម្បយុត្តកក្ខន្ធផង ( បណ្ឌិតត្រូវធ្វើ ) ឲ្យជាចក្កៈផងចុះ ។ នោនីវរណធម៌ អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវនោនីវរណក្ខន្ធ ១ ផង នូវនីវរណៈផង នូវខន្ធ ២ ។