អភិធម្មបិដក បច្ចយវារៈ
ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុង នអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុង នឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។ សេចក្ដីបំប្រួញ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៤ ។ ឯសហជាតវារៈ បណ្ឌិតត្រូវធ្វើឲ្យពិស្តារ យ៉ាងនេះផងចុះ ។ បច្ចយវារៈ នីវរណធម៌ ពឹងផ្អែកនឹងនីវរណធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ។ នោនីវរណធម៌ ពឹងផ្អែកនឹងនោនីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែក នឹងនោនីវរណក្ខន្ធ ១ រហូតដល់ពួកអជ្ឈត្តិកមហាភូត ពួកនោនីវរណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ នីវរណធម៌ ពឹងផ្អែកនឹងនោនីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនីវរណៈ ពឹងផ្អែកនឹងពួកនោនីវរណក្ខន្ធ ពួកនីវរណៈ ពឹងផ្អែកនឹងវត្ថុ ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី ពឹងផ្អែកនឹង នោនីវរណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ពួក នីវរណៈផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងនោនីវរណក្ខន្ធ ១ នឹងខន្ធ ២ … ពួកនីវរណៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ។ នីវរណធម៌ ពឹងផ្អែកនឹងនីវរណធម៌ផង នឹងនោនីវរណធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និង