អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 668

វារៈ ៩ ក្នុងបច្ច័យទាំងអស់សុទ្ធតែមានវារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ នីវរណធម៌ លាយឡំនឹងនីវរណធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈលាយឡំនឹងវិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ លាយឡំនឹងឧទ្ធច្ចនីវរណៈ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ការរាប់ពីរយ៉ាងដទៃពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតត្រូវធ្វើយ៉ាងនេះ ផងចុះ ។ បញ្ញាវារៈ នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ ដោយហេតុប្បច្ច័យ គឺ ពួកនីវរណហេតុជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយហេតុប្បច្ច័យ ។ នីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយហេតុប្បច្ច័យ គឺពួកនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ។ នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ផង នៃនោនីវរណធម៌ផង ដោយហេតុប្បច្ច័យ គឺពួកនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នោនីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយហេតុប្បច្ច័យ គឺពួកនោនីវរណហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ បដិសន្ធិ ។