នីវរណិយទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 681

នីវរណិយទុកៈ បដិច្ចវារៈ នីវរណិយធម៌ អាស្រ័យនូវនីវរណិយធម៌ ទើបកើតឡើង ។ នីវរណិយទុកៈយ៉ាងណា លោកិយទុកៈ បណ្ឌិតគប្បីធ្វើយ៉ាងនោះចុះ មិន មានការធ្វើផ្សេងគ្នាឡើយ ។ ការប្រកបដោយកាមច្ឆន្ទៈពីរលើក ការប្រកបដោយបដិឃៈ ៤ លើក ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ទាំងពីរនុ៎ះ មានការប្រកបមួយលើកៗ ការប្រកបនូវ ពួកនីវរណៈ ដោយពួកនីវរណៈ មានប្រការ ៨ ( យ៉ាងនេះឯង ) ។ មាតិកានៃនីវរណទុកៈ លោកបានធ្វើទុកក្នុងទីនេះ ។ នីវរណិយទុកៈ ចប់ ៥ នីវរណសម្បយុត្តទុកៈ បដិច្ចវារៈ