នីវរណសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 681

នីវរណសម្បយុត្តធម៌ អាស្រ័យនូវនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជា នីវរណសម្បយុត្ត នូវខន្ធ ២ ។ នីវរណវិប្បយុត្តធម៌ អាស្រ័យនូវ នីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណសម្បយុត្តក្ខន្ធ ។ នីវរណសម្បយុត្តធម៌ក្តី នីវរណវិប្បយុត្តធម៌ក្តី អាស្រ័យនូវនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជានីវរណសម្បយុត្តផង នូវ ចិត្តសមុដ្ឋានរូបផង នូវខន្ធ ២ ។ នីវរណវិប្បយុត្តធម៌ អាស្រ័យ នូវនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ជានីវរណវិប្បយុត្ត នូវខន្ធ ២ … បដិសន្ធិ មានដរាបដល់ពួកមហាភូតខាងក្នុង ។ នីវរណវិប្បយុត្តធម៌ អាស្រ័យនូវនីវរណសម្បយុត្តធម៌ផង នូវនីវរណវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ ២ ក្នុង វិគតប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ នីវរណសម្បយុត្តធម៌ អាស្រ័យនូវនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ។ នីវរណវិប្បយុត្តធម៌ អាស្រ័យនូវនីវរណវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺជា នីវរណវិប្បយុត្ត ជាអហេតុកៈ … ដរាបដល់ពួកអសញ្ញសត្វ ។