អភិធម្មបិដក សំសដ្ឋវារៈ
វារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់វារៈទាំងពីរក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះ ចុះ ។ សំសដ្ឋវារៈ នីវរណសម្បយុត្តធម៌ លាយឡំនឹងនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ២ ក្នុងវិបាកប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ នីវរណសម្បយុត្តធម៌ លាយឡំនឹងនីវរណសម្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ លាយឡំនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយ ឧទ្ធច្ចៈ ។ លាយឡំនឹងនីវរណវិប្បយុត្តធម៌ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។