អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 687

ការរាប់វារៈទាំងពីរក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាង នេះចុះ ។ បញ្ញាវារៈ នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកនីវរណសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូលទាំងឡាយ បណ្ឌិតគប្បីសួរផងចុះ ។ ពួកន ីវរណសម្បយុត្តហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ ពួកនីវរណសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នីវរណវិប្បយុត្តធម៌ ជាបច្ច័យនៃ នីវរណវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកនីវរណវិប្បយុត្តហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ គឺជាបដិសន្ធិ ។ នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណសម្បយុត្តធម៌ ដោយ អារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ ទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវហេតុនោះ ត្រេកអរ រីករាយ ចំពោះទិដ្ឋិ រាគៈ ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ ទោមនស្ស កើតឡើង ព្រោះ ប្រារព្ធនូវហេតុនោះ វិចិកិច្ឆា ទិដ្ឋិ ឧទ្ធច្ចៈ ទោមនស្ស កើតឡើង ព្រោះ ប្រារព្ធនូវវិចិកិច្ឆា ឧទ្ធច្ចៈ កើតឡើង ព្រោះប្រារព្ធនូវឧទ្ធច្ចៈ ទិដ្ឋិ … វិចិកិច្ឆាកើតឡើង ទោមនស្សកើតឡើង ព្រោះប្រារព្ធនូវទោមនស្ស ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈកើតឡើង ។ នីវរណសម្បយុត្តធម៌ ជាបច្ច័យនៃនីវរណវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវពួក កិលេស ជានីវរណសម្បយុត្ត ដែលខ្លួនលះបង់ហើយ ពិចារណានូវពួក កិលេស ដែលខ្លួនសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលខ្លួនសន្សំ ហើយ ក្ន