អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 698

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ការរាប់ជាអនុលោម បណ្ឌិតគប្បីធ្វើចុះ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ នីវរណសម្បយុត្តទុកៈ ចប់ ៥ នីវរណនីវរណិយទុកៈ បដិច្ចវារៈ ធម៌ជានីវរណៈ និងជានីវរណិយៈ អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ ។ ការរាប់ ទាំងអស់ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ ប្រហែលគ្នានឹងនីវរណទុកៈដែរ ឥត មានការធ្វើឲ្យផ្សេងគ្នាឡើយ ។ បញ្ញាវារៈ ធម៌ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃធម៌ ជានីវ- រណៈ និងជានីវរណិយៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជានីវរណៈ និងជា នីវរណិយៈ ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយហេតុប្បច្ច័យ ។ ធម៌ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃធម៌ជានីវរណិយៈ និងជានោ នីវរណៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតប្បច្ច័យ ។ ធម៌ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃធម៌ជានីវរណៈ និងជានីវរណិយៈផង នៃធម៌ជានីវរណិយៈ និងជានោនីវរណៈផង ដោយ ហេតុប្បច្ច័យ គឺពួកហេតុ ជានីវរណៈ និងជានីវរណិយៈ ជាបច្ច័យនៃពួកស ម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ។ ធម៌ជានីវរណិយៈ និងជានោនីវរណៈ ជាបច្ច័យនៃធម៌ ជា នីវរណិយៈ និងជានោនីវរណៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណិយៈ និងជានោនីវរណៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ មានបដិសន្ធិ ។