នីវរណនីវរណសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ
ត្រេកអរ រីករាយចំពោះពួកខន្ធជានីវរណិយៈ និងជានោនីវរណៈ ពួកនីវរណៈ ក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើងព្រោះប្រារព្ធនូវហេតុនោះ បណ្ឌិតគប្បី ធ្វើនូវវារៈទាំង ៣ ដទៃ យ៉ាងនេះចុះ ។ អធិបតិប្បច្ច័យ ប្រហែលគ្នានឹង អារម្មណប្បច្ច័យដែរ ។ សូម្បីបុរេជាតប្បច្ច័យ ក៏ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ ។ បណ្ឌិតមិនត្រូវធ្វើនូវលោកុត្តរ ក្នុងឧបនិស្សយប្បច្ច័យ ឡើយ ។ សេចក្ដីបំប្រួញ ។ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ ។ នីវរណទុកៈ យ៉ាងណា បណ្ឌិតគប្បីពិចារណា ហើយធ្វើយ៉ាងនោះចុះ ។ នីវរណនីវរណិយទុកៈ ចប់ ៥ នីវរណនីវរណសម្បយុត្តទុកៈ បដិច្ចវារៈ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត អាស្រ័យនូវធម៌ជា នីវរណៈ និងជានីវរណសម្បយុត្ត ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ នីវរណៈទាំងអស់ បណ្ឌិតគប្បីធ្វើឲ្យជាចក្កៈផងចុះ ។ ធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកនីវរណៈ ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្តក្តី ជានីវរណសម្បយុត្ត និងជានោនីវរណៈក្តី អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ អវិជ្ជានីវរណៈ និងពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ បណ្ឌិតគប្បី ធ្វើឲ្យជាចក្កៈផងចុះ ។ ធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ អាស្រ័យ នូវធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជានីវរណសម្បយុត្ត និងជានោនីវរណៈ