អភិធម្មបិដក បញ្ញាវារៈ
និងជានីវរណសម្បយុត្តផង ជានីវរណសម្បយុត្ត និងជានោនីវរណៈផង ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈ ផង នូវពួកសម្បយុត្តកក្ខន្ធផង អវិជ្ជានីវរណៈ អាស្រ័យនូវឧទ្ធច្ចនីវរណៈ ផង នូវពួកសម្បយុត្តកក្ខន្ធផង ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ … ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុង បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុង អវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈយ៉ាងនេះដែរ មិនមានការធ្វើឲ្យផ្សេងគ្នា ទេ ។ បញ្ញាវារៈ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃធម៌ជា នីវរណៈ និងជានីវរណសម្បយុត្ត ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយ ហេតុប្បច្ច័យ ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃធម៌ជា នីវរណសម្បយុត្ត និងជានោនីវរណៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជានីវរណៈ និងជានីវរណសម្បយុត្ត ជាបច្ច័យនៃពួកនីវរណសម្បយុត្តក