បរាមាសទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 710

ជានីវរណវិប្បយុត្ត និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ជានីវរណវិប្បយុត្ត និងជានីវរណិយៈ នូវខន្ធ ២ … បដិសន្ធិ ។ សេចក្ដីបំប្រួញ ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើ ឲ្យផ្សេងៗ គ្នាឡើយ ។ នីវរណវិប្បយុត្តនីវរណិយទុកៈ ចប់ ៥ បរាមាសទុកៈ បដិច្ចវារៈ នោបរាមាសធម៌ អាស្រ័យនូវបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យ នូវបរាមាស ។ នោបរាមាសធម៌ អាស្រ័យនូវនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ មិនមែនជាបរាមាស នូវខន្ធ ២ … បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ ពួកមហាភូត ។ បរាមាសធម៌ អាស្រ័យនូវនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺបរាមាស អាស្រ័យនូវពួកនោបរាមាសក្ខន្ធ ។ បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី អាស្រ័យនូវនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង បរាមាសផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ មិនមែនជាបរាមាសៈ នូវខន្ធ ២ ។ នោបរាមាសធម៌ អាស្រ័យនូវបរាមាសធម៌ផង នូវនោបរាមាសធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ មិនមែន ជាបរាមាសផង នូវបរាមាសផង នូវខន្ធ ២ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។