បរាមដ្ឋទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 729

បរាមដ្ឋទុកៈ បដិច្ចវារៈ បរាមដ្ឋធម៌ អាស្រ័យនូវបរាមដ្ឋធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរាមដ្ឋក្ខន្ធ ១ នូវខន្ធ ២ … បដិសន្ធិ ដរាបដល់ពួកមហាភូតខាងក្នុង ។ អាស្រ័យនូវ បរាមដ្ឋធម៌ ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បរាមដ្ឋទុកៈ បណ្ឌិតគប្បីធ្វើយ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗ គ្នាឡើយ ។