បរាមាសសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 729

បរាមដ្ឋទុកៈ ចប់ ៥ បរាមាសសម្បយុត្តទុកៈ បដិច្ចវារៈ បរាមាសសម្បយុត្តធម៌ អាស្រ័យនូវបរាមាសសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវបរាមាសសម្បយុត្តក្ខន្ធ ១ នូវខន្ធ ២ ។ បរាមាសវិប្បយុត្តធម៌ អាស្រ័យនូវបរាមាសសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកបរាមាសសម្បយុត្តក្ខន្ធ ។ បរាមាសសម្បយុត្តធម៌ក្តី បរាមាសវិប្បយុត្តធម៌ក្តី អាស្រ័យនូវបរាមាសសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរាមាសសម្បយុត្តក្ខន្ធ នូវខន្ធ ២ ។ បរាមាសវិប្បយុត្តធម៌ អាស្រ័យនូវបរា- មាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមាសវិប្បយុត្តក្ខន្ធ ១ នូវខន្ធ ២ … ក្នុង បដិសន្ធិក្ខណៈ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត ១ … បរាមាសវិប្បយុត្តធម៌ អាស្រ័យនូវបរាមាសសម្បយុត្តធម៌ផង នូវ បរាមាសវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកបរាមាសសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសហជាតប្បច្ច័យ មានវារៈ ៥ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៥ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុង អាសេវនប្បច្ច័យ មានវារៈ ២ ក្នុងកម្មប្បច្ច័យ មានវារៈ ៥ ក្នុង