អភិធម្មបិដក បច្ចយវារោ

ក្បាលទី 79 · ទំព័រ 732

វារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុង នឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯសហជាតវារៈ ក៏ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារោ បរាមាសសម្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បរាមាសវិប្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងបរាមាសវិប្បយុត្តក្ខន្ធ ១ នឹងខន្ធ ២ … បដិសន្ធិដរាបដល់ពួកមហាភូតខាងក្នុង ពួកបរាមាសវិប្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ បរាមាសសម្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកបរាមាសសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ បរាមាសសម្បយុត្តធម៌ក្តី បរាមាសវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកបរាមាសសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ។ បរាមាសសម្បយុត្តធម៌ ពឹងផ្អែកនឹង បរាមាសសម្បយុត្តធម៌ផង នឹងបរាមាសវិប្ប