អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 736

ការរាប់ទាំង ២ យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាង នេះចុះ ។ បញ្ញាវារៈ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកបរាមាសសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូលទាំងឡាយ បណ្ឌិតគប្បីធ្វើផងចុះ ។ ពួកបរាមាសសម្បយុត្តហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតប្បច្ច័យ ។ ពួកបរាមាសសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកបរាមាសវិប្បយុត្តហេតុជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ គឺបដិសន្ធិ ។ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ត្រេកអរ រីករាយ ចំពោះរាគៈ រាគៈកើតឡើង ព្រោះប្រារព្ធនូវរាគៈនោះ ត្រេកអរ រីករាយចំពោះពួកបរាមាសសម្បយុត្តក្ខន្ធ រាគៈកើតឡើងព្រោះប្រារព្ធនូវខន្ធនោះ ។ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវពួកបរាមាសសម្បយុត្តក្កិលេស ដែលខ្លួនលះបង់ហើយ ពិចារណានូវពួកកិលេសដែលខ្លួនសង្កត់សង្កិនហើយ ដឹងនូវកងកិលេស ដែល ពុះពោរហើយ ក្នុងកាលមុន ពិចារណាឃើញនូវពួកបរាមាសសម្បយុត្តក្ខន្ធ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈដែលជាបរាមាសវិប្បយុត្ត វិចិកិច្ឆា ឧទ្ធច្ចៈ និងទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវហេតុនោះ ដឹងនូវចិត្តរបស់ បុគ្គល ដែលជាបរាមាសសម្បយុត្តសមង្គី ដោយចេតោបរិយញ្ញាណ ពួក បរាមាសសម្បយុត្តក្ខន្ធ ជាបច្ច័យនៃកិរិយាពិ