បរាមាសបរាមដ្ឋទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 749

បរាមាសបរាមដ្ឋទុកៈ បដិច្ចវារៈ បរាមដ្ឋធម៌ និងនោបរាមាសធម៌ អាស្រ័យនូវបរាមាសធម៌ និងបរាមដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរាមាស ។ បរាមដ្ឋធម៌និងនោបរាមាសធម៌ អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសក្ខន្ធ ១ នូវខន្ធ ២ … ដរាបដល់ពួកមហាភូតខាងក្នុង ក្នុង ខណៈនៃបដិសន្ធិ ។ បរាមាសធម៌ និងបរាមដ្ឋធម៌ អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺបរាមាស អាស្រ័យនូវពួកខន្ធជាបរាមដ្ឋៈ និងជានោបរាមាស ។ បរាមាសធម៌ និងបរាមដ្ឋធម៌ក្តី បរាមដ្ឋធម៌ និងនោបរាមាសធម៌ក្តី អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ផង បរាមាសផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមដ្ឋក្ខន្ធ និងនោបរាមាសក្ខន្ធ ១ នឹងខន្ធ ២ ។ បរាមដ្ឋធម៌ និងនោបរាមាសធម៌ អាស្រ័យនូវបរាមាសធម៌ និងបរាមដ្ឋធម៌ផង នូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមដ្ឋក្ខន្ធ និងនោបរាមាសក្ខន្ធ ១ ផង នូវបរាមាសផង នូវខន្ធ ២ ។ សេចក្តី បំប្រួញ ។ វារៈទាំងអស់យាងណា បរាមាសទុកៈ បណ្ឌិតគប្បីធ្វើយាងនោះ ដែរ មិនមានការធ្វើឲ្យផ្សេងគ្នាឡើយ ។ បញ្ញាវារៈ