ក្នុងវេលាដែលសង្ឃសូត្រ
ដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់ ៣ ដងហើយ ត្រូវអាបត្តិ សង្ឃាទិសេស ។ ភិក្ខុមិនលះទិដ្ឋិដ៏លាមក ក្នុងវេលាដែលសង្ឃសូត្រ សមនុភាសនកម្មជាគម្រប់ ៣ ដង ត្រូវអាបត្តិបាចិត្តិយៈ ភិក្ខុ និងភិក្ខុនីត្រូវ អាបត្តិទាំង ៥ នេះ ព្រោះបច្ច័យនៃកិរិយាមិនលះបង់ ( អំពើនោះៗ ) ក្នុង វេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់ ៣ ដង ។ ភិក្ខុនីត្រូវអាបត្តិបុន្មាន ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជា គម្រប់ ៨ ។ ត្រូវអាបត្តិ ៣ យ៉ាង ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់ ៨ គឺភិក្ខុនីកាលបើបុរសនិយាយថា នាងចូរមកកាន់ទីឈ្មោះនេះ ហើយដើរ ទៅ ត្រូវអាបត្តិទុក្កដ លុះដើរចូលទៅកាន់ហត្ថបាសរបស់បុរស ត្រូវអាបត្តិ ថុល្លច្ច័យ បំពេញវត្ថុជាគម្រប់ ៨ ឲ្យពេញ ត្រូវអាបត្តិបារាជិក ភិក្ខុនីត្រូវ អាបត្តិទាំង ៣ នេះ ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់ ៨ ។ បារាជិក ចប់ ភិក្ខុនីជាអ្នកប្តឹងផ្តល់ ត្រូវអាបត្តិ ៣ យ៉ាង ព្រោះបច្ច័យនៃ កិរិយាបង្កដំណើរក្តី គឺនិយាយប្រាប់ដល់បុគ្គលម្នាក់ ត្រូវអាបត្តិទុក្កដ និយាយប្រាប់ ដល់បុគ្គលជាគម្រប់ពីរ ត្រូវអាបត្តិថុល្លច្ច័យ លុះសម្រេចដំណើរក្តី ត្រូវ អាបត្តិសង្ឃាទិសេស ។ ភិក្ខុនីត្រូវអាបត្តិ ៣ ព្រោះបច្ច័យនៃកិរិយាបំបួសស្រីចោរ គឺចប់ញត្តិ ត្រូវអាបត្តិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្តិសង្ឃាទិសេស ។