មានប្រាកដមកក្នុងសូត្រ
ដូចសម្តែងមកហើយខាងដើម ព្រោះ ហេតុនោះ ភិក្ខុដែលមានសីលជាទីស្រឡាញ់ ជាអ្នកប្រាថ្នាធម៌ គប្បីសិក្សានូវបរិវារ ( ទៀតចុះ ) ។ សិក្ខាបទណា ដែលទ្រង់ បញ្ញត្តហើយ ក្នុងវិភង្គទាំងពីរ ដែលពួកភិក្ខុ និងភិក្ខុនីតែងសម្តែង គ្រប់ថ្ងៃឧបោសថ ខ្ញុំនឹងពោលនូវសមុដ្ឋាន ( នៃសិក្ខាបទនោះ ) តាមសមគួរដល់សេចក្តីចេះដឹង អ្នកទាំងឡាយ ចូរប្រុងស្តាប់ពាក្យ របស់ខ្ញុំ ។ សិក្ខាបទទាំងឡាយ ១៣ គឺបឋមបារាជិកសិក្ខាបទ ១ ទុតិយបារាជិកសិក្ខាបទ ១ តទៅមុខទៀត គឺសញ្ចរិត្តសិក្ខាបទ ១ សមនុភាសនសិក្ខាបទ ១ អតិរេកចីវរសិក្ខាបទ ១ ឯឡកលោមសិក្ខាបទ ១ បទសោធម្មសិក្ខាបទ ១ ភូតារោចនសិក្ខាបទ ១ សំវិធានសិក្ខាបទ ១ ថេយ្យសត្ថសិក្ខាបទ ១ ធម្មទេសនាសិក្ខាបទ ១ ចោរីវុដ្ឋាបនសិក្ខាបទ ១ អននុញ្ញាតសិក្ខាបទ ១ ។ សិក្ខាបទ ទាំង ១៣ នេះ មានន័យរបស់សមុដ្ឋានដែលអ្នកប្រាជទាំងឡាយ បានគិតហើយថា ក្នុងសមុដ្ឋាននៃសិក្ខាបទមួយៗ ក្នុងវិភង្គទាំង ពីរនេះ មានសមុដ្ឋានប្រហែលៗ គ្នាទាំងអស់ ។ មេថុនសិក្ខាបទ ១ សុក្កវិសដ្ឋិសិក្ខាបទ ១ កាយសំសគ្គសិក្ខាបទ ១ បឋមានិយតសិក្ខាបទ ១ បុព្វូបគតសិក្ខាបទ ១ បរិបាចិតសិក្ខាបទ ១ រហោនិសជ្ជសិក្ខាបទ ១ សភោជនសិក្ខាបទ ។ រហោនិសជ្ជសិក្ខាបទ ទាំង ២ អង្គុលិបតោទកសិក្ខាបទ ១ ឧទកេហាសធម្មសិក្ខាបទ ១ ប្រហារទានសិក្ខាបទ ១ ឧគ្គិរណសិក្ខាបទ ១ សេក្ខិយ ៥៣ អធក្ខសិក្ខាបទ ១ គាមន្តរគមនសិក្ខាបទ ១ អវស្សុតខាទនីយគហណសិក្ខាបទ ១ តលឃាដកសិក្ខាបទ ១ ជតុមដ្ឋកសិក្ខាបទ ១ ឧទកសុទ្ធិកសិក្ខាបទ ១ វស្សវុត្ថានសិក្ខាបទ ១ ឱវាទគមនសិក្ខាបទ ១ វុដ្ឋាបិតបវត្តននានុពន្ធសិក្ខាបទ ១ រួមត្រូវជា ៧៦ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយ គឺតាំ