អដ្ឋកថា អត្ថវសេបករណវណ្ណនា
វិនិច្ឆ័យក្នុងអត្ថវសេបករណ៍ គប្បីជ្រាបដូច្នេះ ក្នុងបទថា ទស អត្ថវសេ ជាដើម ពាក្យដែលគួរពោល បានពោលក្នុងវណ្ណនានៃបឋម បារាជិកហើយ ។ ក្នុងបទទាំងឡាយ មានបទថា យំ សង្ឃសុដ្ឋុ តំ សង្ឃផាសុ ជាដើម បទដើមៗ ជាអត្ថនៃបទក្រោយៗ ។ ដោយការធ្វើឲ្យបទ តាំងម្តងមួយបទក្នុង ១០ បទ ប្រកប ២០ ដង រួមជា ១០០ បទនេះ ដែលព្រះមានព្រះភាគត្រាស់ទុកថា អត្ថ ១០០ ធម៌ ១០០ ជាដើម ។ គប្បីជ្រាបអត្ថ ១០០ ដោយអំណាចបទក្រោយៗ ក្នុង ១០០ បទនោះ ។ គប្បីជ្រាបធម៌ ១០០ ដោយអំណាចបទដើមៗ ។ ម្យ៉ាងទៀត សិក្ខាបទដែលព្រះតថាគត ទ្រង់សម្តែងដោយអំណាច ប្រយោជន៍ ១០ ណា ទ្រង់បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ អំណាច ប្រយោជន៍ ១០ ណា ដែលខ្ញុំពណ៌នាហើយ ក្នុងអដ្ឋកថានៃបឋមបារាជិក ក្នុងខាងដើម ដោយន័យ មានពាក្យថា បណ្តាអំណាចប្រយោជន៍ ១០ នោះ ការឃើញប្រពៃរបស់សង្ឃ គឺការព្រមទទួលពាក្យថា ល្អហើយ ដូចការព្រម ទទួលពាក្យថា ល្អហើយទេវៈជាដើម ឈ្មោះថា សង្ឃសុដ្ឋុតា ។ ភិក្ខុណា រមែងទទួលពាក្យរបស់ព្រះតថាគត ការព្រមទទួលពាក្យនោះ របស់ភិក្ខុនោះ រមែងមានដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលដ៏ យូរ ព្រោះហេតុនោះ ព្រះមានព្រះភាគ កាលទ្រង់ធ្វើឲ្យជាក់ច្បាស់នូវសេចក្តី នេះថា តថាគតនឹងបញ្ញត្តដើម្បីសង្ឃទទួលពាក្យរបស់តថាគតថា សាធុ ព្រះអង្គ និងសម្តែងទោសក្នុងការដែលមិនព្រមទទួល និងអានិសង្សក្នុងការដែល ព្រមទទួល ទើបនឹងបញ្ញត្ត នឹងមិនមែនបញ្ញត្តសង្កត់សង្កិនដោយបង្ខិតបង្ខំ ដូច្នេះ ទើបត្រាស់ថា ដើម្បីសេចក្តីល្អដល់សង្ឃ ។ គប្បីជ្រាបអត្ថ ព្រោះ អំណាចប្រយោជន៍ទាំងនោះ មកហើយក្នុងគម្ពីរបរិវារទាំងនេះ ១០ ដង និង គប្បីជ្រាបធម៌ ១០០ ដោយអំណាចបទដែលបំភ្លឺអត្ថនោះ ។