មហាវគ្គវណ្ណនា
ក្នុងអដ្ឋកថាវិន័យ ឈ្មោះសមន្តប្បាសាទិកា ចប់ហើយ ដោយប្រការដូច្នេះ គាថាសង្គណិកៈ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សួរព្រះឧបាលិត្ថេរដ៏មានអាយុថា អ្នកធ្វើចីវរឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលីធ្វើហាក់ដូចជាមានបំណង ( អ្វី មួយ ) មកក្នុងទីនេះដើម្បីអ្វី ។ ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា សិក្ខាបទ ទាំងឡាយណា ដែលព្រះអង្គបានបញ្ញត្តទុកក្នុងព្រះវិន័យទាំងពីរ តែងមកកាន់ ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទទាំងនោះ មានប៉ុន្មាន ទ្រង់បញ្ញត្តក្នុង នគរណាខ្លះ ។ ព្រះអង្គទ្រង់ត្រាស់តបថា អ្នកមានប្រាជ្ញាមោះមុតល្អហើយ អ្នកសួរដោយឧបាយ ព្រោះហេតុនោះ តថាគតនឹងប្រាប់អ្នក តាមទំនងដែល តថាគតជាអ្នកឈ្លាសវៃ ។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តទុក ក្នុងវិន័យទាំងពីរ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទនោះ មាន ៣៥០ សិក្ខាបទ តថាគតបញ្ញត្តក្នុងនគរទាំង ៧ ។ ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា សិក្ខាបទដែលទ្រង់ បញ្ញត្តក្នុងនគរទាំង ៧ នោះ តើនគរណាខ្លះ ។ សូមព្រះអង្គដោះស្រាយ នូវប្រស្នានោះរបស់ខ្ញុំព្រះអង្គ យើងខ្ញុំទាំងឡាយនឹងពិចារណា នូវគន្លងពាក្យ របស់ព្រះអង្គ ហើយប្រតិបត្តិតាម ការប្រតិបត្តិតាមនោះនឹងជាប្រយោជន៍ ដល់យើងខ្ញុំទាំងឡាយ ។ ឯសិក្ខាបទទាំងឡាយ ដែលតថាគតបញ្ញត្ត ( ក្នុង នគរទាំង ៧ នោះ ) គឺនគរវេសាលី ១ រាជគ្រឹះ ១ សាវត្ថី ១ អាឡវី ១ កោសម្ពី ១ ដែនសក្កៈ ១ ដែនភគ្គៈ ១ ។ ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា សិក្ខាបទប៉ុន្មានដែលទ្រង់ បញ្ញត្តក្នុងនគរវេសាលី សិក្ខាបទប៉ុន្មានដែលទ្រង់បញ្ញត្តក្នុងនគររាជគ្រឹះ សិក្ខាបទ ប៉ុន្មានដែលទ្រង់បញ្ញត្តក្នុងនគរសាវត្ថី សិក្ខាបទប៉ុន្មានដែលទ្រង់បញ្ញត្