ចោទនាកណ្ឌ

ក្បាលទី 8 · ទំព័រ 642

វិន័យធរត្រូវសួរភិក្ខុអ្នកចោទថា ម្នាលអាវុសោ លោក ចោទភិក្ខុនេះដោយហេតុណា លោកចោទភិក្ខុនោះ ព្រោះទោសអ្វី លោក ចោទដោយសីលវិបត្តិ ដោយអាចារវិបត្តិ ឬចោទដោយទិដ្ឋិវិបត្តិ ។ បើភិក្ខុ អ្នកចោទនោះនិយាយយ៉ាងនេះថា ខ្ញុំចោទដោយសីលវិបត្តិក្តី ខ្ញុំចោទដោយ អាចារវិបត្តិក្តី ខ្ញុំចោទដោយទិដ្ឋិវិបត្តិក្តី ។ ត្រូវវិន័យធរសួរភិក្ខុនោះយ៉ាងនេះ ថា លោកមានអាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិ ដែរឬទេ ។ បើភិក្ខុអ្នកចោទនោះនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់ សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរ ។ ត្រូវវិន័យធរសួរភិក្ខុ អ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ ចុះដូចម្តេច ហៅថា សីលវិបត្តិ ដូចម្តេច ហៅថា អាចារវិបត្តិ ដូចម្តេច ហៅថា ទិដ្ឋិវិបត្តិ ។ បើភិក្ខុអ្នកចោទ នោះនិយាយយ៉ាងនេះថា បារាជិក ៤ និងសង្ឃាទិសេស ១៣ នេះហៅ ថា សីលវិបត្តិ, ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយ ទុក្កដ និងទុព្ភាសិត នេះហៅថា អាចារវិបត្តិ, មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទ ភិក្ខុនេះដោយហេតុណា លោកចោទដោយឃើញ ដោយឮ ឬក៏ចោទដោយ រង្កៀសទេ ។ បើភិក្ខុអ្នកចោទនោះនិយាយយ៉ាងនេះថា ខ្ញុំចោទដោយឃើញក្តី ចោទដោយឮក្តី ចោទដោយរង្កៀសក្តី ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទ នោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះដោយឃើញហេតុណា លោកបានឃើញទោសដូចម្តេច លោកបានឃើញហេតុដូចម្តេច លោកបាន ឃើញពីកាលណា លោកបានឃើញក្នុងទីណា កាលភិក្ខុនោះត្រូវអាបត្តិ បារាជិក លោកបានឃើញដែរឬ កាលត្រូវអាបត្តិសង្ឃាទិសេស លោកបាន