បញ្ចវគ្គ
កម្ម ៤ យ៉ាង គឺអបលោកនកម្ម ១ ញត្តិកម្ម ១ ញត្តិទុតិយកម្ម ១ ញត្តិចតុត្ថកម្ម ១ ។ កម្មទាំង ៤ នេះតែងវិបត្តិព្រោះអាការ ប៉ុន្មាន ។ កម្មទាំង ៤ នេះតែងវិបត្តិព្រោះអាការ ៥ គឺវត្ថុ ១ ញត្តិ ១ អនុស្សាវនៈ ១ សីមា ១ បរិសទ្យ ១ ។ កម្មវិបត្តិព្រោះវត្ថុដូចម្តេច ។ កម្មដែលសង្ឃត្រូវធ្វើចំពោះ មុខ បែរជាធ្វើកំបាំងមុខទៅវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ កម្ម ដែលសង្ឃត្រូវធ្វើដោយការសាកសួរ បែរជាធ្វើដោយការមិនសាកសួរវិញ កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ កម្មដែលសង្ឃត្រូវធ្វើតាមពាក្យប្តេជ្ញា បែរជាធ្វើមិនតាមពាក្យប្តេជ្ញាវិញ កម្មនេះ ចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ សង្ឃឲ្យអមូឡ្ហវិន័យដល់ភិក្ខុគួរដល់សតិវិន័យ កម្មនេះ ចាត់ជាវត្ថុវិបត្តិ ជា អធម្មកម្ម ។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុគួរដល់អមូឡ្ហវិន័យ កម្ម នេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ សង្ឃធ្វើតជ្ជនីយកម្មដល់ភិក្ខុ គួរដល់ តស្សបាបិយសិកាកម្ម កម្មនេះ ចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ សង្ឃធ្វើ និយស្សកម្មដល់ភិក្ខុគួរដល់តជ្ជនីយកម្ម កម្មនេះចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុគួរដល់និយស្សកម្ម កម្មនេះ ចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ សង្ឃធ្វើបដិសារាណីយកម្ម ដល់ភិក្ខុគួរដល់បព្វានីយកម្ម កម្មនេះ ចាត់ជាវត្ថុវិបត្តិ ជាអធម្មកម្ម ។ សង្ឃធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុគួរ