វិនយដ្ឋកថាវសានគាថា

ក្បាលទី 8 · ទំព័រ 965

ព្រះលោកនាថជាជិនៈ កាលទ្រង់ដឹកនាំបុគ្គលដែលគួរដឹកនាំ បាន ត្រាស់វិនយបិដកណាដែលសម្តែងចែកដោយឧភតោវិភង្គ ខន្ធកៈ និងបរិវារ អដ្ឋកថាឈ្មោះសមន្តប្បាសាទិកានៃវិនយបិដកនោះ ចប់បរិបូណ៌ហើយ ដោយ គន្ថៈប្រមាណ ២៧០០០ គត់ ដោយលំដាប់នៃពាក្យមានប្រមាណបុណ្ណេះ ។ តែក្នុងពាក្យថា អដ្ឋកថាវិន័យ បណ្តុះនូវសេចក្តីជ្រះថ្លាដោយជុំវិញនោះ មានពាក្យអធិប្បាយក្នុងប្រការដែលអដ្ឋកថា ឈ្មោះសមន្តប្បាសាទិកា ជា គម្ពីរបណ្តុះនូវសេចក្តីជ្រះថ្លាដោយជុំវិញ ដូច្នេះ គឺក្នុងសមន្តប្បាសាទិកានេះ មិនប្រាកដសូម្បីពាក្យតិចតួច ដែលមិនគួរជ្រះថ្លាដល់វិញ្ញូជនទាំងឡាយដែល ពិចារណា ដោយបន្តលំដាប់នៃអាចារ្យ ដោយសម្តែងប្រភេទនៃនិទាន និងវត្ថុ ដោយវៀរលទ្ធិរបស់ពាហិរៈ ដោយការបរិសុទ្ធនៃលទ្ធិរបស់ខ្លួន ដោយជម្រះ ព្យញ្ជនៈឲ្យបរិសុទ្ធ ដោយអត្ថចំពោះបទ ដោយលំដាប់នៃបាលី និងយោជនា ដោយវិនិច្ឆ័យក្នុងសិក្ខាបទ និងដោយសម្តែងប្រភេទនៃន័យដែលសមគួរដល់ វិភង្គ ព្រោះដូច្នោះ អដ្ឋកថានៃវិន័យ ដែលព្រះលោកនាថសង្គ្រោះសត្វលោក ទ្រង់ជាអ្នកឈ្លាសក្នុងការទូន្មានពពួកជនដែលគួរទូន្មាន បានត្រាស់ទុកហើយ យ៉ាងនេះ ទើបឲ្យឈ្មោះថា សមន្តប្បាសាទិកា ដូច្នេះ ។ ខ្ញុំកាលនៅឯប្រាសាទដែលព័ទ្ធដោយកំពែងមាស ដេរដាសដោយដើមឈើ មានម្លប់ត្រជាក់ មានស្រះទឹកដល់ព្រម ជាទីត្រេកអរនៃចិត្ត ដែល ឧបាសកប្រាកដឈ្មោះថា មហានិគមសាមី កើតក្នុងត្រកូលស្តុកស្តម្ភ ជ្រះថ្លា ក្នុងព្រះរតនត្រ័យ ដោយសទ្ធាមិនខ្ពើមរអើម ទំនុកបម្រុងព្រះសង្ឃគ្រប់កាល បានសាងវត្តទុកក្បែរលំនៅ ជាទីបំពេញព្យាយាមដ៏ខ្ពស់ស្កឹមស្កៃ ដែលភិក្ខុ សង្ឃ អ្នកមានចារិតសីលដ៏ស្អាតនៅអាស្រ័យ ដែលតាំងនៅក្នុងទិសខាងត្បូង នៃមហាវិ