អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 2

អនុលោមទុកប្បដ្ឋាន ខាងចុង សារម្មណធម៌ ( ធម៌ប្រកបដោយអារម្មណ៍ ) អាស្រ័យនូវ សារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវ ខន្ធ ១ ជាសារម្មណៈ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ អនារម្មណធម៌ ( ធម៌មិនមានអារម្មណ៍ ) អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវសារម្មណក្ខន្ធ ក្នុង ខណៈនៃបដិសន្ធិ ។ បេ ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវ សារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជាសារម្មណៈ នូវខន្ធ ២ … ក្នុងខណៈនៃ បដិសន្ធិ ។ បេ ។ អនារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ១ ។ បេ ។ ចិត្តសមុដ្ឋានរូប កដត្តារូបនិង ឧបាទារូប អាស្រ័យនូវពួកមហាភូត ។ សារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួក សារម្មណក្ខន្ធ អាស្រ័យនូវវត្ថុ ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃ បដិសន្ធិ ពួកសារម្មណក្ខន្ធអាស្រ័យនូវវត្ថុ កដត្តារូបអាស្រ័យនូវពួកមហាភូត ។ សារម្មណធម៌អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ ៣ អាស្រ័យ នូវខន្ធ ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ ២ ។