អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 7

នអធិបតិប្បច្ច័យ មានវារៈ ៩ ។ សេចក្ដីបំប្រួញ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះនហេតុប្បច្ច័យ… ក្នុង សហជាតប្បច្ច័យ មានវារៈ ៩ ។ សេចក្ដីបំប្រួញ ។ … ក្នុងមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ សារម្មណធម៌ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចបដិច្ចវារៈដែរ ។ អនារម្មណធម៌ ពឹងផ្អែក នឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ១ ។ បេ ។ ចិត្តសមុដ្ឋានរូប កដត្តារូបនិងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ។ សារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹង វត្ថុ ចិត្តសមុដ្ឋានរូបជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត ។ សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ ២ … ជាបដិសន្ធិ ។ អនារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ ២ … ចិត្តសមុដ្ឋ