អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 12

សារម្មណធម៌ ច្រឡំនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងអហេតុកក្ខន្ធ ១ ជាសារម្មណៈ នឹងខន្ធ ២ … មោហៈច្រឡំនឹងពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុង នវិបាកប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ។ ការរាប់ ទាំងពីរយ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើចុះ ។ បញ្ញាវារៈ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាសារម្មណៈជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធ ដោយ ហេតុប្បច្ច័យ ។ សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយហេតប្បច្ច័យ គឺពួកហេតុ ជាសារម្មណៈជាបច្ច័យ គឺជាបដិសន្ធិនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ផង នៃអនារម្មណធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាសារម្មណៈ ជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… នូវឧបោសថកម្ម… ពិចារណានូវកុសល នោះ ត្រេកអរ រីករាយ ព្រោះប្រារព្ធនូវកុសលនោះ ។ បេ ។ ទោមនស្សក ើតឡើង នូវពួកកុសលដែលធ្លាប់សន្សំហើយក្នុងកាលមុន… អំពីឈាន… ពួកព្រះអរិយៈ ពិចារណានូវគោត្រភូនិងវោទានៈ ពួកព្រះអរិយៈ ចេញអំពី មគ្គ ពិចារណ