ចិត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ
ចិត្តទុកៈ បដិច្ចវារៈ នោចិត្តធម៌ ( ធម៌មិនមែនជាចិត្ត ) អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុង ខណៈនៃបដិសន្ធិ ។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ មិន មែនជាចិត្ត ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ២ ក្នុងខណៈ នៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាស្រ័យនូវ មហាភូត ១ ។ បេ ។ ចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តអាស្រ័យនូវពួកខន្ធ មិនមែនជាចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តអាស្រ័យនូវពួកខន្ធមិនមែនជាចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តអាស្រ័យនូវ វត្ថុ ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ មិនមែនជាចិត្ត នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ ១ មិនមែនជាចិត្ត ខន្ធ ១ ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ ២ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អា-