អភិធម្មបិដក បច្ចយវារៈ
ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុង នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុង នបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុង នកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនសម្បយុត្តប្បច្ច័យ មាន វារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ… ក្នុង នអធិបតិប្បច្ច័យ មានវារៈ ៥ ។ សេចក្ដីបំប្រួញ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៥ ព្រោះនហេតុប្បច្ច័យ… ក្នុង អនន្តរប្បច្ច័យ មានវារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៥ ក្នុង មគ្គប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈ ដូចបដិច្ចវារៈដែរ ។ បច្ចយវារៈ នោចិត្តធម៌ពឹងផ្អែកនឹងចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាបដិសន្ធិក្តី ពឹងផ្អែកនឹងចិត្ត ។ នោចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលមិនមែនជាចិត្ត នឹង ខន្ធ ២ ។ បេ ។ ជាបដិសន្ធិ រហូតដល់ពួកមហាភូត ពួកនោចិត្តក្ខន្ធ ពឹងផ្អែក នឹងវត្ថុ ។ ចិត្តធម៌ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ចិត្តពឹងផ្អែកនឹងវត្ថុ ក្នុង