អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 80 · ទំព័រ 34

រប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនសម្បយុត្តប្បច្ច័យ មាន វារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ។ សេចក្ដីបំប្រួញ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៥ ព្រោះនហេតុប្បច្ច័យ… ក្នុង អនន្តរប្បច្ច័យ មានវារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៥ ក្នុង មគ្គប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ និស្សយវារៈ ដូចបច្ចយវារៈដែរ ។ សំសដ្ឋវារៈ នោចិត្តធម៌ច្រឡំនឹងចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ នោចិត្តធម៌ ច្រឡំនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ច្រឡំនឹង ខន្ធ ១ ដែលមិនមែនជាចិត្ត ខន្ធ ១ ជាបដិសន្ធិ ច្រឡំនឹងខន្ធ ២ ។ ចិត្តធម៌ ច្រឡំនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកខន្ធដែលមិនមែនជាចិត្ត ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ច្រឡំនឹង នោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ក្តី ចិត្តធម៌ក្តី