អភិធម្មបិដក បញ្ញាវារៈ
ច្រឡំនឹងខន្ធ ១ ដែលមិនមែនជាចិត្ត នឹងខន្ធ ២ ។ បេ ។ ជាបដិសន្ធិ ។ នោចិត្តធម៌ ច្រឡំនឹងចិត្តធម៌ផង នឹងនោចិត្តធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ២ ច្រឡំនឹងខន្ធ ១ ដែលមិនមែនជាចិត្តផង នឹងចិត្ត ផង នឹងខន្ធ ២ ។ បេ ។ ជាបដិសន្ធិ ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៥ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនឈានប្បច្ច័យ មានវារៈ ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ ការរាប់ ២ យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី ទាំងអស់នេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយហេតុប្បច្ច័យ គឺ ពួកហេតុ ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ នោ- ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែន ជាចិត្ត ជាបច្ច័យ គឺជាបដិសន្ធិនៃចិត្ត ដោយហេតុប្បច្ច័យ ។ នោចិត្តធម៌ ជាបច្ច័យ នៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែល មិនមែនជាចិត្ត ជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្